ការនាំចេញទំនិញរបស់តំបន់សេដ្ឋកិច្ចពិសេសមានទំហំជាង៣២ពាន់លានដុល្លារនៅជាង១០ឆ្នាំកន្លងមកនេះ
ដោយ
ការវិនិយោគរបស់រោងចក្រសហគ្រាសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាហាក់មានទំនោរកើនឡើងជាបន្តបន្ទាប់នៅមួយរយៈពេលចុងក្រោយនេះ ដែលបានជំរុញឱ្យការនាំចេញទំនិញពីតំបន់នេះ ក៏មានការកើនឡើងដូចគ្នាដែរ។ ជាក់ស្តែង បើតាមទិន្នន័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គិតចាប់ពីឆ្នាំ២០១១ ដល់ខែតុលា ឆ្នាំ២០២៤ ការនាំចេញទំនិញរបស់តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាសម្រេចបានទំហំទឹកប្រាក់ជាង៣២ពាន់លានដុល្លារ។ តើអ្នកជំនាញសេដ្ឋកិច្ច មានការវាយតម្លៃយ៉ាងណាចំពោះស្ថានភាពវិនិយោគ និងការនាំចេញរបស់តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជានេះ?