តើការបិទមិនឱ្យនាំចូលបន្លែ ផ្លែឈើពីថៃ អាចជះផលប៉ះពាល់ និងផ្តល់អត្ថប្រយោជន៍ដល់កម្ពុជា យ៉ាងណាដែរ?
ដោយ
មួយថ្ងៃក្រោយការព្រមានរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អាជ្ញាធរកម្ពុជា បានសម្រេចបិទការនាំចូលបន្លែ និងផ្លែឈើពីប្រទេសថៃ ទាំងស្រុង នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ក្រោយឱសានវាទ២៤ម៉ោងត្រូវបានបញ្ចប់។ ការបិទការនាំចូលបន្លែ និងផ្លែឈើពីថៃ នេះធ្វើឡើងក្រោយយោធាថៃ មិនបានបើកច្រកទ្វារព្រំដែន ដែលខ្លួនបានបិទជាឯកតោភាគីឱ្យដូចសភាពដើមវិញតាមការចង់បានរបស់កម្ពុជា។ តើការបិទមិនឱ្យនាំចូលបន្លែ ផ្លែឈើពីថៃអាចជះផលប៉ះពាល់ និងផ្តល់អត្ថប្រយោជន៍យ៉ាងណាដល់កម្ពុជា?