#ការប្រើគ្រាប់បែកចង្កោមរបស់ថៃ

Articles by Tag ការប្រើគ្រាប់បែកចង្កោមរបស់ថៃ

តើការប្រើគ្រាប់បែកចង្កោមរបស់ថៃ វាយប្រហារមកលើកម្ពុជាវាបានរំលោភបំពានលើច្បាប់យ៉ាងណាដែរ?

ដោយ​ ​ ខេមបូណូមីស
គ្រាប់បែកចង្កោមជាអាវុធយុទ្ធភណ្ឌដែលអន្តរជាតិមិនលើកទឹកចិត្ត និងគាំទ្រឲ្យប្រើប្រាស់នៅក្នុងសង្រ្គាមតាំងពីឆ្នាំ២០០៨ មកនោះ ត្រូវបានកងទ័ពថៃ ដែលគេដឹងថា ជាកងទ័ពដែលមានធនធាន និងអរិយប្រទេសមួយនៅក្នុងតំបន់អាស៊ាននៅតែបន្តយកមកប្រើប្រាស់នៅក្នុងសង្រ្គាមជាមួយកម្ពុជា។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ថា ភាគីថៃបានប្រើប្រាស់អាវុធយុទ្ធភណ្ឌមិនស៊ីវិល័យនេះបាញ់ប្រហារមកលើកម្ពុជានៅព្រឹកសុក្រ សប្តាហ៍នេះ។