ក្រុមហ៊ុនកូរ៉េ ចំនួន៥ បង្ហាញបំណងចង់វិនិយោគលើការប្រមូលទិញ និងបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅខេត្តកំពង់ធំ
ដោយ
វិស័យស្វាយចន្ទីរបស់កម្ពុជា បច្ចុប្បន្នហាក់ទទួលបានសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់ ពោលគឺមានបណ្តាវិនិយោគិនជាតិ និងអន្តរជាតិ ជាច្រើន បានបង្ហាញបំណងចង់វិនិយោគលើវិស័យនេះ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ វិនិយោគិនកូរ៉េខាងត្បូង មកពីក្រុមហ៊ុនចំនួន៥ បង្ហាញពីបំណងចង់វិនិយោគលើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅខេត្តកំពង់ធំ ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។