ផ្សារហ៊ុនអាចទទួលបានក្រុមហ៊ុនចំនួន៣ចុះបញ្ជីឆាប់ៗ ខណៈបច្ចុប្បន្នទីផ្សារអាចកៀរគរទុនបានជាង៥០០លានដុល្លារ
ដោយ
មេផ្សារភាគហ៊ុនកម្ពុជាបានអះអាងថា នៅក្នុងពេលឆាប់ៗខាងមុខនេះនឹងមានក្រុមហ៊ុនចំនួន៣ចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុន និងសញ្ញាបណ្ណ ឬមូលបត្របំណុល ខណៈបច្ចុប្បន្នផ្សារមូលបត្រកម្ពុជា និងភាគីពាក់ព័ន្ធកំពុងពិនិត្យលើនីតិវិធីរបស់ក្រុមហ៊ុនទាំងនោះ។ ទំហំជួញដូរភាគហ៊ុននៅផ្សារមូលបត្រកម្ពុជាបច្ចុប្បន្នមានក្នុងរង្វង់១០ម៉ឺនដុល្លារអាម៉េរិកក្នុង១ថ្ងៃ ខណៈមកទល់ពេលនេះមានក្រុមហ៊ុនចំនួន២៥បានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា ដោយក្រុមហ៊ុនទាំងនេះអាចកៀរគទុនពីទីផ្សារបានប្រមាណ៥៤៩លានដុល្លារ។