ក្រុមហ៊ុនយក្ស SCG របស់ថៃ គ្រោងកែសម្រួលប្រតិបត្តិការរបស់ខ្លួននៅតំបន់អាស៊ាន បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ ដាក់ពន្ធគយបដិការថ្មី
ដោយ
ក្រុមហ៊ុន Siam Cement Group ហៅកាត់ SCG ដែលជាក្រុមហ៊ុនខ្នាតយក្សរបស់ប្រទេសថៃ កំពុងត្រៀមចាប់ផ្តើមផលិតកម្មឡើងវិញនូវរោងចក្រគីមីតម្លៃ៥,៤ពាន់លានដុល្លារអាម៉េរិករបស់ខ្លួននៅក្នុងប្រទេសវៀតណាម អំឡុងខែសីហា ឆ្នាំ២០២៥ នេះ ហើយគ្រោងកែសម្រួលប្រតិបត្តិការរបស់ខ្លួននៅប្រទេសផ្សេងៗទៀតទូទាំងតំបន់អាស៊ាន ដើម្បីកាត់បន្ថយផលប៉ះពាល់ ដែលបង្កឡើងដោយពន្ធគយបដិការរបស់សហរដ្ឋអាម៉េរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia។