តើក្រុមហ៊ុនអឺរ៉ុបណាខ្លះអាចទទួលបានផល និងបាត់ផលប្រយោជន៍ក្រោមវិធានការពន្ធរបស់លោក ត្រាំ?
ដោយ
រាល់ការដាក់ចេញគោលនយោបាយណាមួយរបស់ប្រទេសមហាអំណាចធំៗ វាតែងតែជះឥទ្ធិពលទាំងវិជ្ជមាន និងអវិជ្ជមានមកលើប្រទេសនានា ដ៏ដូចជាសេដ្ឋកិច្ចពិភពលោកទាំងមូល។ ជាក់ស្តែងការដាក់ចេញគោលនយោបាយពន្ធទៅវិញទៅមករបស់សហរដ្ឋអាម៉េរិកក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ លើប្រទេសជាង១៨០រួមទាំងសហភាពអឺរ៉ុបកាលពីថ្ងៃទី២ ខែមេសា បានធ្វើឱ្យមានភាពចលាចល និងបង្កើតភាពមិនប្រាកដប្រជាកាន់តែខ្លាំងសម្រាប់ពាណិជ្ជកម្ម និងសេដ្ឋកិច្ចពិភពលោក។ តើក្រុមហ៊ុននៅអឺរ៉ុបណាខ្លះអាចទទួលបានផល និងបាត់បង់ផលប្រយោជន៍ពីការដាក់ពន្ធរបស់លោក ដូណាល់ ត្រាំ?