ក្រុមហ៊ុនផលិតរថយន្ដអគ្គិសនីវៀតណាម VinFast បន្ដខាតបង់សុទ្ធ ៥៥០ លានដុល្លារទៀត នៅត្រីមាសទី៣ ឆ្នាំ២០២៤
ដោយ
ក្រុមហ៊ុនផលិតផលរថយន្ដអគ្គិសនីវៀតណាម VinFast បន្ដខាតបង់សុទ្ធអស់ប្រមាណ ៥៥០លានដុល្លារទៀត នៅត្រីមាសទី ៣ឆ្នាំ២០២៤ ខណៈតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុននេះ នៅផ្សារភាគហ៊ុនអាមេរិក Nasdaq គិតត្រឹមថ្ងៃទី ២៦ ខែវិច្ឆិកា នៅមានតម្លៃជួញដូរត្រឹមតែ ៤,១ ដុល្លារប៉ុណ្ណោះក្នុងមួយភាគហ៊ុន ពោលគឺដាំក្បាលចុះដល់ទៅជាង ៥០% បើគិតតាំងពីខែមករាមក។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានជប៉ុននីកេអេស៊ា។