#ក្រោយរងសម្ពាធពន្ធជាបន្តបន្ទាប់ពីសហរដ្ឋអាម៉េរិក

Articles by Tag ក្រោយរងសម្ពាធពន្ធជាបន្តបន្ទាប់ពីសហរដ្ឋអាម៉េរិក

អឺរ៉ុបកំពុងស្វះស្វែងរកការធ្វើពាណិជ្ជកម្មក្រោមបន្ទាត់ពន្ធសូន្យជាមួយឥណ្ឌា ក្រោយរងសម្ពាធពន្ធពីអាម៉េរិកកាន់តែខ្លាំង

ដោយ​ ​ ខេមបូណូមីស
ក្រោយរងសម្ពាធពន្ធជាបន្តបន្ទាប់ពីសហរដ្ឋអាម៉េរិកក្រោមរដ្ឋបាលដឹកនាំរបស់លោក ដូណាល់ ត្រាំ បានជំរុញឱ្យសហភាពអឺរ៉ុប ដែលមានប្រជាជនសរុបប្រមាណ៤៥០លាននាក់ កំពុងស្វះស្វែងរកការធ្វើពាណិជ្ជកម្មក្រោមបន្ទាត់ពន្ធគយសូន្យជាមួយឥណ្ឌា ដែលជាប្រទេសមានប្រជាជនច្រើនជាងគេបំផុតនៅលើពិភពលោក។ ការងាកមកសម្លឹងរកការពង្រឹងការធ្វើពាណិជ្ជកម្មជាមួយឥណ្ឌារបស់សហភាពអឺរ៉ុបនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីបន្ធូរបន្ថយស្ថានការណ៍លំបាក ដែលបង្កឡើងដោយការដាក់ពន្ធរបស់អាម៉េរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។