តើមានកត្តាចម្បងអ្វីជំរុញឱ្យអ្នកជំនាញព្យាករថាតម្លៃមាសអាចនឹងធ្លាក់ចុះដល់៣,៨០០ដុល្លារក្នុង១តម្លឹង?
ដោយ
ក្រោយលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិកបានបន្ទន់ឥរិយាបថ និងបង្ហាញសញ្ញាបញ្ចុះអត្រាពន្ធលើទំនិញនាំចូលពីចិន និងការបង្ហាញមិនមានចេតនាបណ្តេញប្រធានធនាគារកណ្តាលអាម៉េរិកចេញពីតំណែងបានធ្វើឱ្យតម្លៃមាសនៅកម្ពុជា ក៏ដូចជានៅលើទីផ្សារអន្តរជាតិដាំក្បាលចុះយ៉ាងគំហុករហូតដល់ជាង២០០ដុល្លារក្នុង១តម្លឹងនៅប៉ុន្មានថ្ងៃចុងក្រោយនេះ។ ជាមួយគ្នានេះអ្នកជំនាញក្នុងវិស័យជួញដូរមាសព្យាករថា តម្លៃមាសអាចនឹងធ្លាក់ចុះដល់៣,៨០០ដុល្លារក្នុង១តម្លឹង ប្រសិនបើការចរចាបញ្ចុះពន្ធរវាងសហរដ្ឋអាម៉េរិក និងចិនទទួលបានលទ្ធផលវិជ្ជមាន។