អ្នកជំនាញយល់ថា ខណ្ឌទាំងអស់នៅរាជធានីភ្នំពេញ គួរយកគំរូតាមអភិបាលរងខណ្ឌពោធិ៍សែនជ័យ ក្នុងការរំដោះចិញ្ចើមផ្លូវ និងស្តារប្រព័ន្ធលូ
          
            
            ដោយ
            
            
            
          
        
        នៅមួយរយៈចុងក្រោយនេះមានការផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសកម្មភាពរបស់លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យក្នុងការរំដោះចិញ្ចើមផ្លូវ និងស្តារប្រព័ន្ធលូ និងប្រឡាយនៅក្នុងមូលដ្ឋានខណ្ឌរបស់លោក ដែលសកម្មភាពនេះទទួលការគាំទ្រ និងសរសើរពីប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំ។ ទាំងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងប្រជាប្រជាពលរដ្ឋសុទ្ធតែយល់ថា ប្រសិនបើខណ្ឌទាំងអស់នៅរាជធានីភ្នំពេញចាត់វិធានការដូចអភិបាលរងរូបនេះ នោះរាជធានីភ្នំពេញអាចនឹងកាត់បន្ថយការស្ទះចរាចរណ៍ និងលិចទឹកពេលមានភ្លៀងម្តងៗ។
      