កម្ពុជាបដិសេធដាច់អហង្ការចំពោះការចោទប្រកាន់របស់ថៃ រឿងផ្ទុះអាវុធនៅព្រំដែនខេត្តព្រះវិហារ
ដោយ
ក្រសួងការពារជាតិកម្ពុជាបានចេញមកទាត់ចោលយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់យោធា និងបណ្តាញសារព័ត៌មានថៃដែលថា កងកម្លាំងកម្ពុជាបានប្រើប្រាស់អាវុធបាញ់គ្រាប់បែកខ្នាត៤០មីលីម៉ែត្រចូលទៅក្នុងតំបន់ល្បាតរបស់ភាគីថៃនៅទល់មុខភូមិសាស្រ្តគោលប្រាំបី ចាក់ច្រែង ក្នុងខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ។ លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានហៅការចុះផ្សាយនេះថាជាព័ត៌មានមិនពិត និងបានអំពាវនាវឱ្យភាគីថៃបញ្ឈប់សកម្មភាព ដែលបង្កឱ្យមានការយល់ច្រឡំ និងធ្វើឱ្យឡើងកម្ដៅតានតឹងនៅតាមព្រំដែននេះ។