ការអនុវត្តវិធានការលើជនបរទេសលើសគោលការណ៍ច្បាប់អាចធ្វើឱ្យប៉ះពាល់ដល់ការទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនយ៉ាងណាដែរ?
ដោយ
ការរឹតបន្តឹងការត្រួតពិនិត្យលើជនបរទេសតាមទីតាំងប្រមូលផ្តុំ និងដងផ្លូវនានា ត្រូវបានគេរំពឹងថា នឹងជួយស្តារសន្តិសុខសណ្តាប់ធ្នាប់សង្គមឡើងវិញ ជាពិសេសការបង្ក្រាបសកម្មភាពឆបោកតាមអនឡាញ ដែលបង្កឡើងដោយជនបរទេសមួយចំនួន។ ទោះជាយ៉ាងណា ស្របពេលនៃការអនុវត្តច្បាប់ ក៏មានការលើកឡើងពីមជ្ឈដ្ឋានខ្លះអំពីបាតុភាពអសកម្មរបស់មន្ត្រីមួយចំនួន ដែលអនុវត្តលើសពីគោលការណ៍ ដើម្បីជាថ្នូរនឹងផលប្រយោជន៍ផ្ទាល់ខ្លួន។ តើបញ្ហានេះអាចនឹងក្លាយជាឧបសគ្គដល់ការទាក់ទាញទេសចរ និងអ្នកវិនិយោគមកកម្ពុជាដែរឬទេ?