អង់គ្លេសថា ការគំរាមដាក់ពន្ធរបស់លោក ត្រាំ លើប្រទេសដែលប្រឆាំងផែនការដណ្តើមកាន់កាប់ Greenland គឺខុសទាំងស្រុង
ដោយ
នាយករដ្ឋមន្ត្រីអង់គ្លេស លោក កៀរ ស្តាម័រ (Keir Starmer) បានថ្កោលទោសការគំរាមកំហែងរបស់លោក ដូណាល់ ត្រាំ ចំពោះការដាក់ពន្ធលើចក្រភពអង់គ្លេស និងប្រទេសអឺរ៉ុបផ្សេងទៀត ដែលប្រឆាំងនឹងផែនការដណ្តើមកាន់កាប់កោះ Greenland របស់ខ្លួន និងបានចាត់ទុកការគំរាមកំហែងនេះថា ជាទង្វើខុសទាំងស្រុង។ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងរបស់សហរដ្ឋអាម៉េរិក ឯកអគ្គរដ្ឋទូតនៃប្រទេសជាសមាជិកទាំង២៧របស់សហភាពអឺរ៉ុប នឹងកោះប្រជុំពិភាក្សាបន្ទាន់នៅថ្ងៃអាទិត្យ ទី១៨ ខែមករា ឆ្នាំ២០២៦។