គណៈកម្មការរៀបចំការបោះឆ្នោតថៃ បានបញ្ជាក់ពីជ័យជម្នះរបស់គណបក្សភូមិចៃថៃរបស់លោក អានុទីន
ដោយ
គណៈកម្មការរៀបចំការបោះឆ្នោតថៃ បានប្រកាសផ្ដល់សច្ចាប័នជាផ្លូវការលើជ័យជម្នះរបស់គណបក្សភូមិចៃថៃ ដឹកនាំដោយនាយករដ្ឋមន្ត្រីចាំផ្ទះលោក អានុទីន ឆានវីរៈគុល កាលពីថ្ងៃពុធ ទី២៥ ខែកុម្ភៈ។ ការបញ្ជាក់លទ្ធផលភាគច្រើន នៃការបោះឆ្នោតសកល ដែលបានប្រព្រឹត្តទៅកាលពីដើមខែកុម្ភៈ កំពុងបើកផ្លូវឱ្យមានការបង្កើតរដ្ឋាភិបាលចម្រុះថ្មី ដែលដឹកនាំដោយបក្សអភិរក្សនិយម។