ម៉ាឡេស៊ី គ្រោងប្រែក្លាយគម្រោងទីក្រុងខ្មោច Forest City តម្លៃ១០០ពាន់លានដុល្លារអាម៉េរិក ទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ
ដោយ
ម៉ាឡេស៊ី គ្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសរួមមួយជាមួយប្រទេសសិង្ហបុរី ដែលមានទំហំធំជាងសិង្ហបុរី រហូតដល់ទៅ៤ដង ដើម្បីជំរុញការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចក្នុងតំបន់ ហើយទន្ទឹមនេះ ម៉ាឡេស៊ី ក៏គ្រោងប្រែក្លាយគម្រោងអភិវឌ្ឍន៍លំនៅឋានខ្នាតយក្ស Forest City តម្លៃ១០០ពាន់លានដុល្លារអាម៉េរិកដែលពេលនេះជាទីក្រុងខ្មោច ទៅជាមជ្ឈមណ្ឌហិរញ្ញវត្ថុផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន នីកេអេស៊ា។