#គ្រាប់ស្វាយចន្ទីកម្ពុជា

Articles by Tag គ្រាប់ស្វាយចន្ទីកម្ពុជា

គ្រាប់ស្វាយចន្ទីកម្ពុជា កំពុងដាក់លក់នៅតាមម៉ាតក្នុងប្រទេសជប៉ុនជាង១ម៉ឺន៦ពាន់ទីតាំង

ដោយ​ ​ ខេមបូណូមីស
ផលិតផលគ្រាប់ស្វាយចន្ទីរបស់កម្ពុជា កំពុងដាក់លក់នៅក្នុងផ្សារទំនើប Family Mart ដ៏ល្បីល្បាញជាង១ម៉ឺន៦ពាន់ទីតាំងនៅប្រទេសជប៉ុន ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន Mirarth Holdings និងក្រុមហ៊ុន ITOCHU Corporation។ សមាគមស្វាយចន្ទីកម្ពុជាចាត់ទុកការបង្ហាញវត្តមានរបស់គ្រាប់ស្វាយចន្ទីកម្ពុជានៅជប៉ុននេះ វាជាការរួមចំណែកយ៉ាងក្នុងការជួយផ្សព្វផ្សាយ និងលើកកម្ពស់តម្លៃ និងការកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា។