ចិន គាំទ្រការខិតខំរបស់លោក ដូណាល់ ត្រាំ ក្នុងការពន្លត់ភ្លើងសង្គ្រាមនៅអ៊ុយក្រែន
ដោយ
នៅឯកិច្ចប្រជុំ G20 នៅប្រទេសអាហ្វ្រិកខាងត្បូង កាលពីថ្ងៃទី២០ ខែកុម្ភៈ មហាយក្សចិនបានបង្កការភ្ញាក់ផ្អើលតាមរយៈការចេញមុខបង្ហាញជំហរគាំទ្រប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ក្នុងកិច្ចខិតខំប្រឹងប្រែងចរចាកិច្ចព្រមព្រៀងសន្តិភាពជាមួយប្រទេសរុស្ស៊ី ដើម្បីពន្លត់ភ្លើងសង្គ្រាមនៅអ៊ុយក្រែន ខណៈដែលបណ្ដាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាម៉េរិកបានបង្ហាញជំហរគាំទ្រប្រធានាធិបតីអ៊ុយក្រែន លោក វ៉្លូឌីមៀ ហ្សេឡិនស្គី។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន។