តើកម្ពុជា គួរមានការថ្លឹងថ្លែងបែបណាជុំវិញគម្រោងបើកច្រកព្រំដែនគោកជាមួយថៃ តាមសំណើរបស់ក្រុមហ៊ុនជប៉ុន?
ដោយ
រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងរដ្ឋមន្រ្តីស្ដីទី នៃក្រសួងការពារជាតិថៃ បានពិភាក្សាអំពីការបើកច្រកទ្វារព្រំដែនមួយចំនួនឡើងវិញនៅក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។ ការពិភាក្សាអំពីការបើកច្រកទ្វារព្រំដែនមួយចំនួនឡើងវិញនេះ ត្រូវបានភាគីទាំងពីរអះអាងថា ធ្វើឡើងតាមសំណើរបស់អ្នកវិនិយោគជប៉ុន ដើម្បីដឹកជញ្ជូនទំនិញចេញចូលសម្រាប់ធានាដល់ខ្សែច្រវាក់ផលិតកម្ម និងការផ្គត់ផ្គង់។