ហេតុអ្វីចិន មិនសូវបារម្ភ ទោះច្រកសមុទ្រ Hormuz ត្រូវបានបិទ?
ដោយ
ពិតណាស់ថា ប្រទេសចិន ពឹងផ្អែកខ្លាំងលើប្រេងនាំចូលពីតំបន់មជ្ឈិមបូព៌ា ប៉ុន្តែចិន នៅតែមានការត្រៀមខ្លួនបានល្អជាងប្រទេសជាច្រើនផ្សេងទៀត ទោះជាអ៊ីរ៉ង់ បន្តបិទច្រកសមុទ្រ Hormuz រយៈពេលវែងក៏ដោយ។ ស្របពេលបណ្តាប្រទេសនៅតំបន់អាស៊ីផ្សេងទៀតកំពុងជួបវិបត្តិថាមពលធ្ងន់ធ្ងរ ដោយប្រកាសឱ្យប្រជាជនរបស់ខ្លួនជួយសន្សំសំចៃថាមពលតាមលទ្ធភាព ដែលអាចធ្វើទៅបាន ប្រទេសចិន អះអាងថា ខ្លួនមានសន្តិសុខថាមពលរឹងមាំ ពោលគឺមិនសូវប៉ះពាល់ខ្លាំងប៉ុន្មាននោះទេ ដោយសារការធ្វើផែនការអស់រយៈពេលជាច្រើនឆ្នាំមកនេះ។