#ចរន្តអគ្គិសនី

Articles by Tag ចរន្តអគ្គិសនី

ថៃអះអាងថា ការកាត់ផ្តាច់ចរន្តអគ្គិសនីមកកម្ពុជាមិនមែនជារឿងនយោបាយនោះទេ

ដោយ​ ​ ខេមបូណូមីស
អ្នកនាំពាក្យក្រសួងការបរទេសថៃបានចេញមកបដិសេធថា ការកាត់ផ្តាច់ចរន្តអគ្គិសនី និងអ៊ីនធឺណិតនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មិនពាក់ព័ន្ធរឿងនយោបាយនោះទេ ពោលគឺដើម្បីប្រយុទ្ធប្រឆាំងនឹងសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែនតែប៉ុណ្ណោះ។ ឆ្លើយតបនឹងវិធានការរបស់ថៃនេះឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលកម្ពុជាបានអះអាងថា កម្ពុជាមានថាមពលអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ ហើយក៏ពុំបានទិញអគ្គិសនីពីថៃយកមកភ្ជាប់ក្នុងបណ្តាញអគ្គិសនីជាតិរបស់កម្ពុជានោះដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍។