តើការបង្កើតរូបភាពឆបោកដោយប្រើបច្ចេកវិទ្យា AI កំពុងគំរាមកំហែងពលរដ្ឋ និងសង្គមយ៉ាងណាដែរ?
ដោយ
បច្ចុប្បន្នរូបភាពផ្សេងៗ ក៏ដូចជាមនុស្សដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ស្ទើតែដូចរូបភាពពិតទាំងស្រុង ដែលធ្វើឱ្យមនុស្សភាគច្រើនពិបាកបែងចែកថាមួយណាជារូបភាពបង្កើតឡើងដោយ AI មួយណាជារូបភាពពិត។ ហើយអ្វីដែលកំពុងបង្កជាក្តីបារម្ភដល់សង្គម និងមហាជននោះ គឺមានជនខិលខូចបានប្រើប្រាស់បច្ចេកវិទ្យា AI បង្កើតជារូបភាពក្លែងបន្លំដើម្បីឆបោកប្រាក់ពីសប្បុរសជនក្រោមរូបភាពបង្ហាញពីភាពសោកសង្រែង ពិការ និងបាត់បង់សមាជិកគ្រួសារជាដើម ដែលធ្វើឱ្យ ប្រជាពលរដ្ឋដែលមិនសូវមានចំណេះដឹងងាយនឹងទទួលរងគ្រោះពីការឆបោកនេះ។