អាជ្ញាធរសិង្ហបុរីព្រមានពលរដ្ឋឱ្យប្រុងប្រយ័ត្នចំពោះល្បិចឆបោកតាមអ៊ីនធឺណិតថ្មី
ដោយ
ទីភ្នាក់ងារគយរបស់សិង្ហបុរី កាលពីថ្ងៃទី៣ ខែធ្នូ បានក្រើនរំលឹកដល់សាធារណជនឱ្យប្រុងប្រយ័ត្នចំពោះល្បិចឆបោកតាមព័ន្ធអនឡាញថ្មី ដែលបាននិងកំពុងកើតឡើងនៅក្នុងប្រទេសខ្លួន និងបណ្តាប្រទេសមួយចំនួន។ ទម្រង់ឆបោកថ្មីនេះ គឺពាក់ព័ន្ធនឹងការក្លែងបន្លំខ្លួនធ្វើជាទីភ្នាក់ងារគយ ឬមន្ត្រីគយ ដើម្បីបោកបញ្ឆោតជនរងគ្រោះឱ្យទូទាត់ ឬបង្ហាញព័ត៌មានលម្អិតអំពីគណនីធនាគាររបស់ពួកគេ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។