#ជោគវាសនាកៅអីនាយករដ្ឋមន្ត្រីរបស់លោកស្រី ផៃថងថាន

Articles by Tag ជោគវាសនាកៅអីនាយករដ្ឋមន្ត្រីរបស់លោកស្រី ផៃថងថាន

តុលាការធម្មនុញ្ញថៃ នឹងសម្រេចជោគវាសនារបស់លោកស្រី ផៃថងថាន នៅដើមខែក្រោយ

ដោយ​ ​ ខេមបូណូមីស
ជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃលោកស្រី ផៃថងថាន ស៊ីណាវ៉ាត់ត្រា កំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា ខណៈតុលាការធម្មនុញ្ញថៃ នឹងសម្រេចនៅថ្ងៃទី១ ខែកក្កដា ដ៏ខ្លីខាងមុខនេះថា តើត្រូវទទួលចាត់ការពាក្យបណ្ដឹងទាមទារឱ្យព្យួរតំណែងរបស់លោកស្រី ឬក៏អត់ជុំវិញសារសំឡេងសន្ទនាតាមទូរសព្ទដែលបានបែកធ្លាយរវាងលោកស្រីជាមួយសម្ដេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានព្រឹទ្ធសភាកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្ដិ៍។