តើជម្លោះព្រំដែន កម្ពុជា-ថៃ អាចត្រូវបានដោះស្រាយដោយសន្តិវិធីទេ បើគណបក្សប្រជាជនថៃ ឈ្នះឆ្នោត?
ដោយ
លទ្ធផលស្ទង់មតិកាលពីពេលថ្មីៗបានបង្ហាញថា ពលរដ្ឋថៃ ភាគច្រើនគាំទ្រគណបក្សប្រជាជនថៃ ដែលមានរហូតដល់៤៥% បន្ទាប់មកគណបក្សភឿថៃ ដោយទទួលបានការគាំទ្រប្រមាណជិត៤០% ខណៈគណបក្សភូមិចៃថៃ របស់លោក អានុទីន ឆានវីរៈគុល ដែលកំពុងកាន់អំណាចទទួលបានការគាំទ្រត្រឹមតែជាង៣% ប៉ុណ្ណោះ។ តាមរយៈលទ្ធផលនេះ អ្នកជំនាញ និងតាមដានស្ថានការណ៍សង្គមវាយតម្លៃថា គណបក្សប្រជាជនថៃ ដែលសម្បូរដោយបញ្ញាវន្តមានភាគរយខ្ពស់ក្នុងចូលខ្លួនមកកាច់ចង្កូតប្រទេសថៃ និងដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជា ដែលកំពុងជាប់គាំង។