តើមានកត្តាអ្វីជំរុញឱ្យការនាំចេញ និងតម្លៃជ័រកៅស៊ូរបស់កម្ពុជា មានការកើនឡើងខ្ពស់នៅឆ្នាំមុន?
ដោយ
ទីផ្សារនាំចេញ និងតម្លៃជ័រកៅស៊ូរបស់កម្ពុជា មានការកើនឡើងគួរឱ្យកត់សម្គាល់នៅមួយរយៈចុងក្រោយនេះ។ ជាក់ស្តែងនៅពេញមួយឆ្នាំ២០២៤ កន្លងទៅនេះ កម្ពុជា រកចំណូលបានជាង៦៦៣លានដុល្លារពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូទៅកាន់ទីផ្សារអន្តរជាតិ មានការកើនឡើងជាង៣៤% បើធៀបនឹងឆ្នាំមុន។ ទន្ទឹមនេះ តម្លៃជ័រកៅស៊ូនៅឆ្នាំមុន ក៏មានការកើនឡើងផងដែរ ពោលគឺជ័រកៅស៊ូអាចលក់បានក្នុងតម្លៃជាង១ពាន់៦រយដុល្លារក្នុង១តោន កើនឡើងជាង៣០០ដុល្លារក្នុង១តោន។ តើកត្តាអ្វីជំរុញឱ្យការនាំចេញ និងតម្លៃជ័រកៅស៊ូរបស់កម្ពុជា មានការកើនឡើងយ៉ាងដូច្នេះ?