តើតម្លៃមៀនប៉ៃលិនដែលបានធ្លាក់ថ្លៃកន្លងមក មានការប្រែប្រួលយ៉ាងណាហើយមកទល់ពេលនេះ?
ដោយ
ក្រោយផ្លែមៀនប៉ៃលិន ឬតាង៉ែនបានជួបនូវវិបិត្តទីផ្សារធ្លាក់ថ្លៃ និងចាល់ទិន្នផលនៅតាមចម្ការ ដោយសារក្រុមហ៊ុនប្រមូលទិញខ្វះកម្លាំងពលកម្ម និងខ្សត់ឈ្មួញចុះទិញកាលពីពេលថ្មីៗ បច្ចុប្បន្នហាក់មានភាពល្អប្រសើរឡើងវិញហើយ។ បើតាមការអះអាងរបស់ក្រុមកសិករ មៀនប៉ៃលិនដែលកន្លងមកបានធ្លាក់ថ្លៃក្រោម១ពាន់រៀលក្នុង១គីឡូក្រាម ឥឡូវនេះបានហក់ឡើងដល់២,៣០០រៀលទៅ២,៥០០រៀលក្នុង១គីឡូក្រាម ក្រោយទិន្នផលផ្លែមៀនលែងចាល់ដូចមុន។