#តំបន់ Greenland

Articles by Tag តំបន់ Greenland

ដាណឺម៉ាកព្រមានថា NATO នឹងដួលរលំ បើអាម៉េរិក អាចដណ្ដើមកាន់កាប់តំបន់ Greenland

ដោយ​ ​ ខេមបូណូមីស
លោកស្រី ម៉េត ហ្វ្រេដឺរីកស៊ិន (Mette Frederiksen) នាយករដ្ឋមន្ត្រីដាណឺម៉ាក បានព្រមានថា អង្គការបក្សសម្ពន្ធយោធា NATO អាចនឹងដួលរលំ ប្រសិនបើសហរដ្ឋអាម៉េរិក នៅតែព្យាយាមដណ្តើមកាន់កាប់តំបន់ Greenland ព្រោះការវាយប្រហារណាមួយរបស់សហរដ្ឋអាម៉េរិក ទៅលើប្រទេសណាមួយ ដែលជាសមាជិកនៃអង្គការបក្សសម្ពន្ធយោធា NATO នោះវាស្មើនឹង NATO ដួលរលំ ហើយវាគំរាមកំហែងដល់សន្តិសុខអន្តរជាតិ ក្រោយសង្គ្រាមលោកលើកទី២បានបញ្ចប់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗជាច្រើននៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦។