តម្លៃមាសកើនឡើង ខណៈប្រាក់អឺរ៉ូធ្លាក់ចុះដោយសារហានិភ័យ នៃសង្គ្រាម
ដោយ
តម្លៃមាសកំពុងឆ្ពោះទៅរកការកើនឡើងប្រចាំសប្តាហ៍ដ៏ខ្ពស់បំផុតនៅក្នុងរយៈពេលជិត៨ខែមកនេះនៅថ្ងៃសុក្រ សប្តាហ៍នេះ ខណៈប្រាក់អឺរ៉ូបានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល១៣ខែចុងក្រោយនេះ ដោយសារប្រទេសរុស្ស៊ីបានគំរាមប្រើប្រាស់អាវុធនុយក្លេអ៊ែរ និងបានបាញ់មីស៊ីលផ្លោងល្បឿនលឿនជាងសំឡេងទៅលើប្រទេសអ៊ុយក្រែនថ្មីៗនេះ។ ទោះយ៉ាងណាតម្លៃប្រាក់ដុល្លារអាម៉េរិកបានឡើងដល់កម្រិតខ្ពស់បំផុតក្នុងពេលដូចគ្នា។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។