តម្លៃជួញដូរ Bitcoin កើនឡើងរហូតដល់៤០%ចាប់តាំងពី លោក ដូណាល់ ត្រាំ ឈ្នះការបោះឆ្នោត
ដោយ
Bitcoin កំពុងក្លាយជាឧបករណ៍នៃការជួញដូរដ៏ពេញនិយមនៅក្នុងទីផ្សាររូបិយប័ណ្ណគ្រីបតូចាប់តំាងពីលោក ដូណាល់ ត្រាំ បានឈ្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីដើមខែនេះ។ តម្លៃនៃការជួញដូរ Bitcoin កាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅនេះ បានស្ទុះឡើងរហូតដល់ទៅជិត១០ម៉ឺដុល្លារ នាំឲ្យវាកើនឡើងរហូតដល់ទៅ៤០% ចាប់តាំងពីការបោះឆ្នោតនៅសហរដ្ឋអាម៉េរិក។