#តម្លៃដំឡូងមីស្រស់នៅតែស្ថិតក្នុងកម្រិតទាប

Articles by Tag តម្លៃដំឡូងមីស្រស់នៅតែស្ថិតក្នុងកម្រិតទាប

តើមកទល់ពេលនេះតម្លៃដំឡូងមីស្រស់មានការប្រែប្រួលយ៉ាងណាហើយ?

ដោយ​ ​ ខេមបូណូមីស
ទីផ្សារដំឡូងមីស្រស់នៅកម្ពុជាមិនទាន់មានភាពល្អប្រសើរនៅឡើយទេ បើទោះបីមានក្រុមហ៊ុនមួយចំនួនបានកិច្ចសន្យាទិញសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសចិនជាបន្តបន្ទាប់នៅមួយរយៈចុងក្រោយក៏ដោយ។ ជាក់ស្តែងតម្លៃដំឡូងមីស្រស់បច្ចុប្បន្នអាចលក់បានក្រោម២០០រៀលក្នុង១គីឡូក្រាមតែប៉ុណ្ណោះ ដែលតម្លៃនេះត្រូវបានជំនាញអះអាងថា មិនទាន់អាចផ្តល់ប្រាក់ចំណេញដល់កសិករនៅឡើយទេ។