#តម្លៃទីផ្សារម្រេច

Articles by Tag តម្លៃទីផ្សារម្រេច

តម្លៃទីផ្សារម្រេច រក្សាបានស្ថិរភាពល្អនៅឆ្នាំនេះ ប៉ុន្ដែការនាំចេញដោយផ្ទាល់ទៅទីផ្សារអន្តរជាតិ នៅតែជួបឧបសគ្គច្រើន

ដោយ​ ​ ខេមបូណូមីស
អ្នកជំនាញបានអះអាងថា តម្លៃម្រេចកម្ពុជា នៅលើទីផ្សារនៅតែរក្សាបានស្ថិរភាពល្អនៅឆ្នាំនេះ ខណៈបច្ចុប្បន្ន វៀតណាម នៅតែជាគោលដៅនាំចេញធំជាងគេបំផុត។ ទោះយ៉ាងណា អ្នកជំនាញអះអាងថា ការរំពឹងផ្អែកខ្លាំងលើទីផ្សារវៀតណាមតែមួយ នៅតែជាហានិភ័យសម្រាប់ទីផ្សារ ដែលទាមទារឱ្យវិស័យរដ្ឋ និងឯកជនត្រូវគិតគូជំរុញបន្ថែមលើការវិនិយោគកែច្នៃម្រេច ដើម្បីធ្វើពិពិធកម្មទីផ្សារនាំចេញផ្ទាល់ទៅកាន់ទីផ្សារប្រទេសកាន់តែច្រើនថែមទៀត ដើម្បីបង្កើតតម្លៃបន្ថែមខ្ពស់ និងផ្ដល់នូវផលប្រយោជន៍សម្រាប់សេដ្ឋកិច្ច និងបង្កើតការងារនៅក្នុងស្រុក។