#តម្លៃមាសបន្តហក់ឡើង

Articles by Tag តម្លៃមាសបន្តហក់ឡើង

ពលរដ្ឋចិនសម្រុកទិញចូលមាសយ៉ាងគំហុក ធ្វើឱ្យតម្លៃមាសបន្តហក់ឡើងបំបែកកំណត់ត្រាថ្មី៤,១៩០ដុល្លារអាម៉េរិកក្នុង១តម្លឹង

ដោយ​ ​ ខេមបូណូមីស
ហាងឆេងមាសនៅលើទីផ្សារអន្តរជាតិបានឈានដល់កម្រិតបំបែកកំណត់ត្រាថ្មីនៅថ្ងៃទី២២ ខែមេសា នេះ ដោយបានហក់ឡើងដល់៣,៤៣៥ដុល្លារអាម៉េរិកក្នុងមួយអោន ឬ៤,១៩០ដុល្លារអាម៉េរិកក្នុងមួយតម្លឹង។ កត្តាចម្បងដែលធ្វើឱ្យមាសបន្តហក់ឡើងថ្លៃខ្លាំងបែបនេះ គឺដោយសារពលរដ្ឋចិនសម្រុកទិញចូលមាស ស្របពេលដែលភាពតានតឹងរវាងមហាយក្សចិន និងសហរដ្ឋអាម៉េរិកឡើងកម្តៅកាន់តែខ្លាំង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗជាច្រើន។