#តម្លៃមាសហក់ឡើងជាង១០០ដុល្លារក្នុងមួយតម្លឹង

Articles by Tag តម្លៃមាសហក់ឡើងជាង១០០ដុល្លារក្នុងមួយតម្លឹង

តើមានកត្តាអ្វីជំរុញឱ្យតម្លៃមាសហក់ឡើងជាង១០០ដុល្លារក្នុងមួយតម្លឹង?

ដោយ​ ​ ខេមបូណូមីស
តម្លៃហាងឆេងមាសនៅកម្ពុជា ក៏ដូចជានៅលើទីផ្សារអន្តរជាតិមានការប្រែប្រួលឡើងចុះគួរឱ្យកត់សម្គាល់នៅរយៈពេលចុងក្រោយនេះ តួយ៉ាងបន្ទាប់ពីតម្លៃមាសបានធ្លាក់ចុះដល់រង្វង់ជាង៣ពាន់៩រយដុល្លារក្នុងមួយតម្លឹងនៅប៉ុន្មានថ្ងៃចុងក្រោយ វាបានហក់ឡើងមកវិញជាង១០០ដុល្លារក្នុងមួយតម្លឹងនៅថ្ងៃទី៦ ខែឧសភា នេះ ពោលគឺតម្លៃមាសនៅលើទីផ្សារកម្ពុជាបច្ចុប្បន្នអាចលក់ចេញប្រមាណ៤ពាន់៨០ដុល្លារក្នុងមួយតម្លឹង។ ស្របពេលតម្លៃមាសមានការប្រែប្រួលឡើងចុះខ្លាំងនៅមួយរយៈពេលចុងក្រោយនេះ បានជំរុញឱ្យចរន្តទិញលក់មាសនៅតាមផ្សារមួយចំនួនហាក់មានភាពស្ងប់ស្ងាត់ជាងមុន។