តម្លៃហាងឆេងមាសអន្តរជាតិហក់ឡើងខ្ពស់ បំបែកកំណត់ត្រាជាថ្មី ក្រោយមានការគំរាមដំឡើងពន្ធរបស់លោកត្រាំ
ដោយ
ហាងឆេងមាសនៅលើទីផ្សារអន្តរជាតិ នៅថ្ងៃសុក្រ ទី៣១ ខែមករានេះ បានហក់ឡើងឈានដល់ការបំបែកកំណត់ត្រាខ្ពស់បំផុតជាថ្មីទៀត ខណៈដែលបណ្ដាវិនិយោគិនសម្រុកទិញចូលមាសទុកបង្ការហានិភ័យដែលអាចកើតមានឡើងជាយថាហេតុ ក្រោយពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានគំរាមជាថ្មីថា នឹងចាប់ផ្ដើមអនុវត្តការដំឡើងពន្ធគយ ២៥%លើប្រទេសកាណាដា និងប្រទេសម៉ិកស៊ិក ចាប់ពីថ្ងៃសៅរ៍ ទី០១ ខែកុម្ភៈតទៅ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិដ៏ល្បីល្បាញ Bloomberg ។