កម្ពុជា បន្តស្នើឱ្យថៃ សហការយកវិវាទព្រំដែនទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ និងបដិសេធមិនទទួលផែនទីដែលគូសដោយថៃ
ដោយ
ដើម្បីជាប្រយោជន៍ធានាបាននូវដំណោះស្រាយលើបញ្ហាព្រំដែនប្រកបដោយយុត្តិធម៌ និងស្ថាពរសម្រាប់ប្រទេសទាំងពីរភាគី កម្ពុជាបានស្នើភាគីថៃ ឱ្យចូលរួមជាមួយកម្ពុជា ក្នុងការនាំយកវិវាទព្រំដែននៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ ទន្ទឹមនេះ ភាគីកម្ពុជា បានអះអាងនៅចំពោះមុខភាគីថៃថា ចាប់ពីពេលនេះតទៅតំបន់ទាំងបួននេះលែងជាប្រធានបទ ឬកម្មវត្ថុនៃការពិភាក្សា និងដោះស្រាយនៅក្នុងក្របខណ្ឌគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ ទៀតហើយ។