កម្ពុជា-ឡាវប្តេជ្ញាពង្រីកការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដើម្បីជំរុញពាណិជ្ជកម្ម និងទេសចរណ៍
ដោយ
ថ្នាក់ដឹកនាំកម្ពុជា-ឡាវបានបង្ហាញការសាទរចំពោះចំណងមិត្តភាពដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ដែលត្រូវបានដំឡើងកម្រិតទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងនៅឆ្នាំ២០១៩ និងបានប្តេជ្ញាធ្វើយ៉ាងណាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ជាមួយគ្នានេះ ភាគីទាំងពីរ ក៏បានឯកភាពពង្រឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដើម្បីសម្រួលដល់ការនាំចេញផលិតផលដែលមានសក្តានុពល និងជំរុញរំហូរទេសចររវាងប្រទេសទាំងពីរផងដែរ។