ថៃ អះអាងថា ខ្លួននឹងមិនដោះលែងទាហានកម្ពុជា ទាំង១៨នាក់នោះទេ រហូតដល់ជម្លោះបានបញ្ចប់
ដោយ
រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានអះអាងថា ថៃនឹងមិនដោះលែងទាហានទាំង១៨នាក់របស់កម្ពុជា នោះឡើយ ដរាបណាជម្លោះព្រំដែនរវាងប្រទេសទាំងពីរត្រូវបានបញ្ចប់។ ជាមួយគ្នានេះ ថៃ បានបង្ហាញការពីការប្តេជ្ញាចិត្តក្នុងការពន្លឿនការអនុវត្តការដោះមីនតាមបណ្តោយព្រំដែនជាប់ជាមួយកម្ពុជា ដោយឯករាជ្យ។ ទន្ទឹមនឹងនេះ ថៃ បានឆ្លៀតច្រានចោលចំពោះការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ជុំវិញការបិទច្រកទ្វារព្រំដែន ដែលយោធាថៃ បានបិទដោយឯកតោភាគីផងដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។