ថៃមិនយកពន្ធលើទំនិញអាម៉េរិករហូតដល់៩០% ដើម្បីបញ្ចៀសពន្ធគយ៣៦%របស់លោក ដូណាល់ ត្រាំ
ដោយ
ប្រទេសថៃ ដែលមានសេដ្ឋកិច្ចធំបំផុតទី២នៅក្នុងតំបន់អាស៊ាន បន្ទាប់ពីឥណ្ឌូនេស៊ី ពេលនេះបានផ្ដល់សម្បទានបន្ថែមទៀតដល់សហរដ្ឋអាម៉េរិក ដោយគ្រោងមិនយកពន្ធលើទំនិញរបស់សហរដ្ឋអាម៉េរិករហូតដល់ទៅ៩០% ដើម្បីបញ្ចៀសពន្ធគយទណ្ឌកម្ម៣៦%របស់សហរដ្ឋអាម៉េរិក ដោយសង្ឃឹមថា លោក ដូណាល់ ត្រាំ នឹងបញ្ចុះពន្ធគយលើទំនិញថៃមកនៅចន្លោះពី១៨% ទៅ២០%។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកក ប៉ុស្ដិ៍។