#ទីផ្សារផ្លែទុរេន

Articles by Tag ទីផ្សារផ្លែទុរេន

តើផ្លែទុរេនស្រស់របស់កម្ពុជា ត្រូវឆ្លងកាត់ដំណាក់កាល និងបំពេញលក្ខខណ្ឌអ្វីខ្លះ ដើម្បីអាចនាំចេញទៅកាន់ទីផ្សារចិន?

ដោយ​ ​ ខេមបូណូមីស
កម្ពុជា-ចិន បានចុះហត្ថលេខាលើពិធីសារ ស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែទុរេនស្រស់ពីកម្ពុជា ទៅកាន់ប្រទេសចិន កាលពីពេលថ្មីៗនេះ ខណៈបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលនៃការចុះបញ្ជីចម្ការទុរេន និងក្រុមហ៊ុនវេចខ្ចប់នាំចេញ។ បើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ដើម្បីអាចឈានដល់ការនាំចេញផ្លែទុរេនទៅកាន់ទីផ្សារចិន ជាផ្លូវការ គឺទាមទារឱ្យម្ចាស់ចម្ការ និងក្រុមហ៊ុននាំចេញត្រូវគោរពតាមលក្ខខណ្ឌស្តង់ដា និងភូតគាមអនាម័យជាមុនសិន។