រដ្ឋាភិបាលកម្ពុជាសន្យាជួយរកទីផ្សារពោត ដំឡូងមី និងកសិផលផ្សេងទៀតជូនកសិករ
ដោយ
នាទិវាមច្ឆជាតិ ១កក្កដា រដ្ឋាភិបាលកម្ពុជាប្រាប់កសិករកុំឱ្យមានការព្រួយបារម្ភចំពោះបញ្ហាទីផ្សារកសិផល ក្រោយថៃបិទច្រកព្រំដែនមិនឱ្យមានការនាំចេញ។ ជាមួយគ្នានេះរាជរដ្ឋាភិបាលសន្យាជួយរកទីផ្សារពោត ដំឡូងមី និងមៀនប៉ៃលិន ព្រមទាំងកសិផលផ្សេងៗទៀតជូនដល់កសិករក្នុងរយៈពេលវែង តាមរយៈការជួយទិញសម្រាប់ផ្គត់ផ្គង់ផ្ទៃក្នុងជំនួសការនាំចូល និងនាំចេញទៅកាន់ប្រទេសផ្សេងទៀតក្រៅពីថៃ។ ការសន្យានេះធ្វើឡើងចំពេលដែលកម្ពុជា និងថៃកំពុងមានជម្លោះលើការដោះដូរពាណិជ្ជកម្មទ្វេភាគី ដែលធ្វើឱ្យពលរដ្ឋមានការព្រួយបារម្ភខ្វះទីផ្សារប្រមូលទិញកសិផលរបស់ពួកគេ។