ទ័ពភូមិភាគ១របស់ថៃ ប្ដេជ្ញាការសាងសង់របងព្រំដែនកម្ពុជា-ថៃ រំលោភយកដីខ្មែរតាមបញ្ជាពីប្អូនស្រីពៅរបស់មហាក្សត្រថៃ
ដោយ
កងទ័ពភូមិភាគ១របស់ថៃ បានប្ដេជ្ញាពន្លឿនការសាងសង់របងព្រំដែនកម្ពុជា-ថៃ និងពន្លឿនការសាងសង់លេណដ្ឋាន និងជម្រកជនស៊ីវិលរំលោភយកដីខ្មែរតាមបញ្ជារបស់អ្នកអង្គម្ចាស់ក្សត្រី ឈូឡាផន វ៉ាឡៃឡាក់ (Chulabhorn Walailak) ដែលជាប្អូនស្រីពៅរបស់មហាក្សត្រថៃ ហើយផែនការទុច្ចរិតដ៏មហិច្ឆតាដើម្បីរំលោភយកទឹកដីខ្មែរនេះ ទទួលបានលុយពីមូលនិធិ ឈូឡាផង។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតថៃ Bangkok Post។