សង្គ្រាមពន្ធបានជំរុញឱ្យ ADB បន្ទាបការព្យាករកំណើនសេដ្ឋកិច្ចនៅតំបន់អាស៊ីនៅឆ្នាំនេះ
ដោយ
ធនាគារអភិវឌ្ឈន៍អាស៊ី (ADB) បានព្រមានថា ការដាក់ពន្ធគយដ៏ចម្រូងចម្រាសរបស់សហរដ្ឋអាម៉េរិកលើប្រទេសនានា និងការប្រកាសដាក់ពន្ធសងសឹកដោយមហាយក្សចិន ចង់ ឬមិនចង់សេដ្ឋកិច្ចនៅតំបន់អាស៊ីនឹងមិនអាចគេចផុតពីវិបត្តិនោះទេ។ កត្តានេះបានជំរុញឱ្យធនាគារនេះព្យាករថា សេដ្ឋកិច្ចអាស៊ីនឹងសម្រេចបានកំណើនក្នុងរង្វង់៤,៩%នៅឆ្នាំនេះ មុនធ្លាក់ចុះមកនៅត្រឹម៤,៧%នៅឆ្នាំ២០២៦។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Edge។