ស្របពេលការគាំទ្រផលិតផលខ្មែរមានកំណើនខ្លាំង មានជនខិលខូចមួយចំនួននាំចូលទំនិញបរទេសរួចហើយពាក់ស្លាកផលិតនៅកម្ពុជា
ដោយ
ការធ្វើពហិការឈប់ប្រើប្រាស់ផលិតផលថៃពីសំណាក់ពលរដ្ឋខ្មែរមួយចំនួនបានធ្វើឱ្យផលិតផលក្នុងស្រុកទទួលបានការគាំទ្រកាន់តែច្រើនពីប្រជាពលរដ្ឋ។ ប៉ុន្តែទន្ទឹមនឹងចលនាគាំទ្រផលិតខ្មែរមានការកើនឡើងខ្លាំង អ្នកជំនួញនៅកម្ពុជា សង្កេតឃើញថា មានការបន្លំនាំចូលផលិតផលពីបរទេសរួចហើយបិទស្លាកថា ផលិតនៅកម្ពុជា ដែលបញ្ហានេះកំពុងគំរាមកំហែងដល់ឧស្សាហកម្មក្នុងស្រុក ជាពិសេសការប្រកួតប្រជែងតែម្តង ដោយសារផលិតផលនាំចូលទាំងនោះមានតម្លៃទាបជាងផលិតផលផលិតក្នុងស្រុក។