នាយករដ្ឋមន្ត្រីថៃកោះប្រជុំបន្ទាន់ ដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាស្រូវអង្ករធ្លាក់ថ្លៃ ក្រោយរងសម្ពាធពីកសិករ
ដោយ
ការធ្លាក់ថ្លៃស្រូវអង្ករកាលពីពេលថ្មីៗកំពុងក្លាយជាបញ្ហាដ៏ក្ដៅគគុកនៅក្នុងប្រទេសថៃ ដោយថ្នាក់ដឹកនាំកំពូលរបស់ប្រទេសក្បែរខាងកម្ពុជាមួយនេះ គឺលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ត្រា បានកោះប្រជុំបន្ទាន់ ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយលើបញ្ហានេះ ក្រោយពីទទួលរងសម្ពាធកាន់តែខ្លាំងឡើងពីប្រជាកសិករ ដែលទាមទារឱ្យរដ្ឋាភិបាលថៃ ធ្វើអន្តរាគមន៍ជាបន្ទាន់លើបញ្ហានេះ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត The Nation។