ហេតុអ្វីទីភ្នាក់ងារផ្ដល់សេវាបញ្ញើប្រៃសណីយ៍របស់សហរដ្ឋអាម៉េរិក ប្រកាសផ្អាកទទួលយកកញ្ចប់អីវ៉ាន់ផ្ញើចូលពីប្រទេសចិន និងហុងកុងភ្លាមៗ?
ដោយ
ទីភ្នាក់ងារផ្ដល់សេវាបញ្ញើប្រៃសណីយ៍របស់សហរដ្ឋអាម៉េរិក (USPS) បានប្រកាសផ្អាកទទួលយកកញ្ចប់អីវ៉ាន់ផ្ញើចូលពីប្រទេសចិន និងហុងកុង ជាបណ្ដោះអាសន្នភ្លាមៗដោយសារការផ្លាស់ប្ដូរគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក។ ការប្រកាសផ្អាកភ្លាមៗនេះធ្វើឡើងដើម្បីបិទភាពចន្លោះប្រហោងក្នុងពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក ដែលអនុញ្ញាតឱ្យបណ្ដាក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិក ឬ E-Commerce ចិន ដឹកជញ្ជូនកញ្ចប់បញ្ញើប្រៃសណីយ៍ដែលមានតម្លៃតិចជាង៨០០ដុល្លារចូលទៅទឹកដីសហរដ្ឋអាម៉េរិក ដោយរួចពន្ធយ៉ាងគគ្រឹកគគ្រេង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័