#បញ្ហាកម្ចីអនឡាញខុសច្បាប់! ក្រសួងមហាផ្ទៃ ប្រាប់ពលរដ្ឋកុំឱ្យសង!

Articles by Tag បញ្ហាកម្ចីអនឡាញខុសច្បាប់! ក្រសួងមហាផ្ទៃ ប្រាប់ពលរដ្ឋកុំឱ្យសង!

រឿងកម្ចីអនឡាញខុសច្បាប់! រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រាប់ពលរដ្ឋកុំឱ្យសង ហើយបើមានការរករឿងត្រូវប្តឹងទៅសមត្ថកិច្ច

ដោយ​ ​ ខេមបូណូមីស
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រើនរំលឹកឱ្យពលរដ្ឋកុំប្រើប្រាស់កម្ចីតាមប្រព័ន្ធអនឡាញខុសច្បាប់ ដ្បិតវាអាចធ្វើឱ្យពលរដ្ឋវ័ណ្ឌកជាមួយបំណុលដោយសារអត្រាការប្រាក់ខ្ពស់។ ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រាប់ពលរដ្ឋកុំសងកម្ចី ដែលផ្តល់តាមប្រព័ន្ធអនឡាញខុសច្បាប់ទាំងនោះ ហើយបើមានការរករឿងណាមួយត្រូវប្តឹងទៅសមត្ថកិច្ច។ យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើឱ្យពលរដ្ឋបែងចែកឱ្យដាច់រវាងកម្ចីជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុ និងកម្ចីជាលក្ខណៈឯកជនបុគ្គល និងបុគ្គល ដែលផ្ទុយពីកម្ចីខុសច្បាប់ផងដែរ។