វៀតណាមហាមក្មេងអាយុក្រោម១៦ឆ្នាំប្រើប្រាស់បណ្តាញសង្គម និងព្រមានបិទបណ្តាញសង្គមណាដែលល្មើសបទបញ្ជាខ្លួន
ដោយ
វៀតណាម ដែលជាប្រទេសក្បែរខាងកម្ពុជា តម្រូវឱ្យក្រុមហ៊ុន Facebook និងក្រុមហ៊ុន TikTok ព្រមទាំងប្រព័ន្ធបណ្តាញសង្គមមួយចំនួនទៀត ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវរបស់អ្នកប្រើប្រាស់ ដើម្បីតាមដានសកម្មភាពរបស់ពួកគេ និងបានហាមក្មេងអាយុក្រោម១៦ឆ្នាំ ប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម តែវិធានការនេះបានរងការរិះគន់ពីក្រុមសកម្មជនឃ្លាំមើលសិទ្ធិមនុស្សមូលដ្ឋាន។ ជាមួយគ្នានេះ អាជ្ញាធរវៀតណាម ក៏បានព្រមានបិទបណ្តាញសង្គមណា ដែលល្មើសនឹងបទបញ្ជាខ្លួនផងដែរ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។