អ្នកតាមដានស្ថានការណ៍នយោបាយសង្គម ថា បទឈប់បាញ់កម្ពុជា-ថៃ មានលក្ខណៈល្អប្រសើរ ប៉ុន្ដែ កម្ពុជាក៏មិនត្រូវបោះបង់ការត្រៀមខ្លួនទប់ទល់នោះដែរ!
ដោយ
កម្ពុជា និងថៃបានឯកភាពគ្នាអនុវត្តបទឈប់បាញ់បន្ទាន់រយៈពេល៧២ម៉ោង គិតចាប់ពីម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ តទៅ ក្រោយប្រយុទ្ធគ្នាអស់រយៈពេល ២១ថ្ងៃ ដោយរយៈពេលបទឈប់បាញ់នេះត្រូវបានស្នើឡើងដោយនាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃ អានុទីន ឆានវីរៈគុល។ ក្រុមអ្នកតាមដានស្ថានការណ៍សង្គម បង្ហាញពីការការសាទរ ចំពោះការសម្រេចបាននូវបទឈប់បាញ់នេះ ប៉ុន្ដែ ក៏នៅមានក្ដីបារម្ភ និងស្នើឱ្យកងកម្លាំងកម្ពុជាត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមខ្លួនជាប្រចាំ ដើម្បីត្រៀមឆ្លើយតបនឹងអរិភាពណាមួយ ដែលអាចកើតឡើងជាយថាហេតុ។