ក្រុមហ៊ុន Tesla ធ្លាក់ចុះប្រាក់ចំណេញ៦៦%នៅត្រីមាសទី១ឆ្នាំនេះ ខណៈការធ្វើពហិកាប្រឆាំងលោក ម៉ាស់ បន្តរីករាលដាល
ដោយ
ក្រោយចូលប្រឡូកក្នុងឆាកនយោបាយរបស់កំពូលមហាសេដ្ឋី អេឡិន ម៉ាស់ ក្រោមរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានធ្វើឱ្យមានការធ្វើពហិកាមិនប្រើប្រាស់រថយន្តអគ្គិសនីថេស្លា (Tesla) មានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលធ្វើក្រុមហ៊ុននេះខាត់បង់ថវិការាប់រយពាន់លានដុល្លារអាម៉េរិក។ ជាក់ស្តែងនៅក្នុងរយៈពេល៣ខែដើមឆ្នាំ២០២៥ ក្រុមហ៊ុននេះអាចរកប្រាក់ចំណេញបានប្រមាណជិត៤០០លានដុល្លារប៉ុណ្ណោះ មានការធ្លាក់ចុះរហូតដល់៦៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។